១.
កុសលត្តិក
បទទី ២ អកុសលា ធម្មា
ពួកធម៌ជាអកុសល ។
បទទី ៣ អព្យាកតា
ធម្មា ពួកជាអព្យាក្រឹត។
អធិប្បាយ
បទទី ១ កុសលា ធម្មា
១. វចនត្ថៈរបស់បទថា កុសលា ធម្មា
១.១ វចនត្ថៈរបស់បទថា កុសលា
បណ្តាបទទាំងឡាយនោះ បទថា កុសល មានវចនត្ថៈថា
(១)
កុច្ឆិតេ បាបធម្មេ សលយន្តិ ចាលេន្តិ កម្បេន្តិ វិទ្ធំសេន្តីតិ កុសលានិ ប្រែថា (ធម្មជាតឯណា)
រមែងញុំាងបាបធម៌ទាំងឡាយ ដែលគួរតិះដៀលឲ្យញាប់ញ័រ ឲ្យកម្រើក
ឲ្យវិនាស ព្រោះហេតុដូច្នោះ (ធម្មជាតនោះ) ឈ្មោះថា កុសល ។២
(២)
កុច្ឆិតេន អាការេន សត្តសន្តានេ សេន្តិ អនុសេន្តីតិ កុសា ។ រាគាទយោ ។ តេ លុនន្តិ
ឆិន្ទន្តីតិ កុសលានិ ប្រែថា (ធម្មជាតឯណា) រមែងដេកត្រាំក្នុងចិត្តរបស់សត្វដោយអាការៈដែលគួរតិះដៀល
ព្រោះហេតុដូច្នោះ (ធម្មជាតនោះ) ឈ្មោះថា
កុស បានដល់ កិលេសទាំងឡាយមានរាគៈជាដើម
។ (ធម្មជាតឯណា) រមែងកាត់ផ្តាច់នូវកុសៈទាំងឡាយនោះ (បាបធម៌ដែលដេកត្រាំក្នុងចិត្តរបស់សត្វ) ព្រោះហេតុដូច្នោះ
(ធម្មជាតនោះ) ឈ្មោះថា កុសល ។
(៣) កុសំ វុច្ចតិ ញាណំ កុច្ឆិតានំ សានដ្ឋេន
តនុករណដ្ឋេន អន្តករណដ្ឋេន ។ កុសេន លាតព្វានីតិ កុសលានិ ប្រែថា បញ្ញា ឈ្មោះថា កុស
ព្រោះអត្ថថា សភាពធ្វើបាបធម៌ដែលគួរតិះដៀលឲ្យមានកម្លាំងខ្សោយឬឲ្យអស់ទៅ ។ (ធម្មជាតឯណា)ដែលបុគ្គលគប្បីកាន់យកដោយបញ្ញា ឈ្មោះថា
កុសៈ ព្រោះហេតុដូច្នោះ (ធម្មជាតនោះ) ឈ្មោះថា
កុសល ។
(៤)
កុសា វិយ ហត្ថប្បទេសំ សំកិលេសបក្ខំ លុនន្តីតិ កុសលានិ ប្រែថា (ធម្មជាតឯណា)
រមែងកាត់ចេញនូវចំណែកនៃសេចក្តីសៅហ្មង ដូចជាស្មៅស្គាដែលមុតដៃ
ព្រោះហេតុដូច្នោះ (ធម្មជាតនោះ) ឈ្មោះថា កុសល ។
(៥) កុច្ឆិតេ
បាបធម្មេ សរន្តិ ហឹសន្តីតិ កុសលានិ ប្រែថា (ធម្មជាតឯណា) រមែងកម្ចាត់នូវបាបធម៌ទាំងឡាយដែលគួរតិះដៀល
ព្រោះហេតុដូច្នោះ (ធម្មជាតនោះ) ឈ្មោះថា
កុសល ។
ព្រះអដ្ឋកថាពោលអត្ថទុកថា
កុសលសទ្ទោ
តាវ អារោគ្យអនវជ្ជឆេកសុខវិបាកេសុ ទិស្សតិ១ ប្រែថា កុសល សព្ទរមែងប្រាកដក្នុងអត្ថថា
អរោគ្យ = ភាពមិនមាននៃរោគ
អនវជ្ជ = ភាពមិនមានទោស
ឆេក = ភាពឆ្លាត
សុខវិបាក = ធម៌ដែលមានវិបាកជាសុខ ។
លោកបានបញ្ជាក់ទុកថា
ស្វាយមិធ
អារោគ្យេបិ អនវជ្ជេបិ សុខវិបាកេបិ វត្តតិ ប្រែថា កុសលសព្ទនេះក្នុងមាតិកាបទនេះរមែងប្រព្រឹត្តទៅក្នុងអត្ថថា
អរោគ្យ
= ភាពមិនមាននៃរោគ,
អនវជ្ជ = ភាពមិនមានទោស,
សុខវិបាក
= ធម៌ដែលមានវិបាកជាសុខ
។ ប៉ុន្តែក្នុងអភិធម្មត្ថសង្គហមហាដីកាឈ្មោះបរមត្ថទីបនីបានបន្ថែមអត្ថមួយមកទៀតថា កោសលសម្ភូតដ្ឋេន
កុសលានិ២ ប្រែថា ធម្ម-ជាត ឈ្មោះថា កុសល ព្រោះអត្ថថា ជាសភាវៈកើតដោយបញ្ញា
។ ព្រះអដ្ឋកថាសម្តែងលក្ខណៈទុកថា អនវជ្ជសុខវិបាកលក្ខណា កុសលា = ឈ្មោះថា កុសល (ព្រោះ)មិនមានទោសនិងមានសុខជាវិបាកជាលក្ខណៈ ។៣
១.២ វចនត្ថៈរបស់បទថា ធម្មា
បណ្តាបទទាំងឡាយនោះ
បទថា ធម្មា មានវចនត្ថៈដូចតទៅនេះ
(១)
អត្តនោ សភាវំ ធារេន្តីតិ ធម្មា ប្រែថា សភាវៈទាំងឡាយឯណា រមែងទ្រទ្រង់ទុក
នូវសភាពរបស់ខ្លួន ព្រោះហេតុនោះ សភាវៈទាំងឡាយនោះ ឈ្មោះថា ធម្ម(ធម៌) ។
(២)
ធារិយន្តិ បច្ចយេហីតិ ធម្មា ប្រែថា សភាវៈឯណាត្រូវបច្ច័យទាំងឡាយទ្រទ្រង់ទុក
ព្រោះហេតុនោះ សភាវៈទាំងឡាយនោះ ឈ្មោះថា ធម្ម (ធម៌) ។
(៣) ធារីយន្តិ យថាសភាវតោតិ ធម្មា ប្រែថា សភាវៈឯណា រមែងត្រូវកំណត់ទុកតាម
សភាព ព្រោះហេតុនោះ សភាវៈនោះ ឈ្មោះថា ធម្ម (ធម៌) ។
២. អង្គធម៌បរមត្ថរបស់បទថា
កុសលា ធម្មា
បទថា
កុសលា
ធម្មា កាលពោលដោយអង្គធម៌បរមត្ថហើយ
បានដល់ កុសលចិត្ត ឬកុសលវិញ្ញាណ ២១ ឬ ៣៧ ជាធម៌ប្រព្រឹត្តទៅក្នុងភូមិ ៤
ដោយអវត្ថាភូមិនិងចេតសិកសម្បយុត្ត ៣៨ ។
២.១
កុសលចិត្ត ឬ កុសលវិញ្ញាណ ២១ ឬ ៣៧ គឺ
ក). កាមាវចរកុសលចិត្ត
ឬ កាមាវចរកុសលវិញ្ញាណ ឬ មហាកុសលចិត្ត ៨
ខ). រូបាវចរកុសលចិត្ត
ឬ រូបាវចរកុសលវិញ្ញាណ ឬ រូបកុសលចិត្ត ឬ រូបកុសល- វិញ្ញាណ ៥
គ). អរូបាវចរកុសលចិត្ត
ឬ អរូបាវចរកុសលវិញ្ញាណ ឬ អរូបកុសលចិត្ត ឬ អរូប- កុសលវិញ្ញាណ ៤
ឃ). លោកុត្តរកុសលចិត្ត
ឬ លោកុត្តរកុសលវិញ្ញាណ ៤ ឬ ២០ ។
២.២
ចេតសិកសម្បយុត្ត ៣៨ គឺ
ក). អញ្ញសមានាចេតសិក
១៣
ខ). សោភណចេតសិក ២៥ ។
៣.
ចែកបទថា
កុសលា ធម្មា
បទថា កុសលា ធម្មា
ចែកដោយខន្ធ
អាយតនៈ ធាតុ សច្ចៈ ដូចតទៅនេះ
៣.១ ចែកដោយខន្ធ
បទថា កុសលា ធម្មា ចែកដោយខន្ធ ៥ គឺ
១. វេទនាចេតសិក
ជាវេទនាខន្ធ
២. សញ្ញាចេតសិក
ជាសញ្ញាខន្ធ
៣.
ចេតសិកសម្បយុត្តដែលនៅសល់ ៣៦ ជាសង្ខារក្ខន្ធ
៤. កុសលចិត្ត ឬ កុសលវិញ្ញាណ
២១ ឬ ៣៧ ជាវិញ្ញាណក្ខន្ធ ។
តារាងចែកដោយខន្ធ
|
ឈ្មោះអង្គធម៌បរមត្ថ
|
ចាត់ជា
|
ឈ្មោះខន្ធ
|
|
វេទនាចេតសិក
|
ចាត់ជា
|
វេទនាខន្ធ
|
|
សញ្ញាចេតសិក
|
ចាត់ជា
|
សញ្ញាខន្ធ
|
|
ចេតសិកនៅសល់ ៣៦
|
ចាត់ជា
|
សង្ខារក្ខន្ធ
|
|
កុសលចិត្ត ២១ ឬ ៣៧
|
ចាត់ជា
|
វិញ្ញាណក្ខន្ធ
|
ដូច្នេះ បទថា កុសលា ធម្មា
កាលពោលដោយអង្គធម៌បរមត្ថហើយ
បានដល់ កុសលចិត្ត ឬកុសលវិញ្ញាណ ២១ ឬ ៣៧ និងពួកចេតសិកសម្បយុត្ត ៣៨ ។ កាលបើចែកដោយខន្ធ
៥ ហើយរមែង សង្គ្រោះចូលបានក្នុងពួកនាមក្ខន្ធ ៤ គឺវេទនាខន្ធ ១ សញ្ញាខន្ធ ១
សង្ខារក្ខន្ធ ១ និងវិញ្ញាណក្ខន្ធ ១ ។
៣.២ ចែកដោយអាយតនៈ
បទថា កុសលា ធម្មា ចែកដោយអាយតនៈ ១២ គឺ
១. កុសលចិត្ត ឬ កុសលវិញ្ញាណ
២១ ឬ ៣៧ ជាមនាយតនៈ
២.
ចេតសិកសម្បយុត្ត ៣៨ ជាធម្មាយតនៈ ។
តារាងចែកដោយអាយតនៈ
|
ឈ្មោះអង្គធម៌បរមត្ថ
|
ចាត់ជា
|
ឈ្មោះអាយតនៈ
|
|
កុសលចិត្ត
ឬកុសលវិញ្ញាណ ២១ ឬ ៣៧
|
ចាត់ជា
|
មនាយតនៈ
|
|
ចេតសិកសម្បយុត្ត ៣៨
|
ចាត់ជា
|
ធម្មាយតនៈ
|
ដូច្នេះ បទថា កុសលា ធម្មា កាលពោលដោយអង្គធម៌បរមត្ថហើយ
បានដល់កុសលចិត្ត ឬកុសលវិញ្ញាណ ១២ ឬ ៣៧ និងពួកចេតសិកសម្បយុត្ត ៣៨ ។ កាលបើចែកដោយអាយតនៈ
១២ ហើយរមែងសង្គ្រោះចូលបានក្នុងអាយតនៈ ២ គឺមនាយតនៈ ១ និងធម្មាយតនៈ ១ ។
៣.៣ ចែកដោយធាតុ
បទថា កុសលា ធម្មា ចែកដោយធាតុ ១៨ គឺ
១. កុសលចិត្ត
ឬ កុសលវិញ្ញាណ ២១ ឬ ៣៧ ជាមនោវិញ្ញាណធាតុ
២. ចេតសិកសម្បយុត្ត
៣៨ ជាធម្មធាតុ ។
តារាងចែកដោយធាតុ
|
ឈ្មោះអង្គធម៌បរមត្ថ
|
ចាត់ជា
|
ឈ្មោះធាតុ
|
|
កុសលចិត្ត
ឬ កុសលវិញ្ញាណ ២១ ឬ ៣៧
|
ចាត់ជា
|
មនោវិញ្ញាណធាតុ
|
|
ចេតសិកសម្បយុត្ត
៣៨
|
ចាត់ជា
|
ធម្មធាតុ
|
ដូច្នេះ បទថា កុសលា ធម្មា កាលពោលដោយអង្គធម៌បរមត្ថហើយ
បានដល់ កុសលចិត្ត ឬកុសលវិញ្ញាណ ១២ ឬ ៣៧ និងពួកចេតសិកសម្បយុត្ត ៣៨ ។ កាលបើចែកដោយធាតុ
១៨ ហើយ រមែងសង្គ្រោះចូលបានក្នុងធាតុ ២ គឺមនោវិញ្ញាណ ១ និងធម្មធាតុ ១ ។
៣.៤ ចែកដោយសច្ចៈ
បទថា កុសលា ធម្មា ចែកដោយសច្ចៈ ៤ គឺ
១. លោកិយកុសលចិត្ត
១៧ ចេតសិកសម្បយុត្ត ៣៨ ជាទុក្ខសច្ច
២. ចេតសិកជាអង្គមគ្គ
៨ ឬ ៧ ក្នុងមគ្គចិត្ត ៤ ឬ ២០ ជាមគ្គសច្ច ។
តារាងចែកដោយសច្ចៈ
|
ឈ្មោះអង្គធម៌បរមត្ថ
|
ចាត់ជា
|
ឈ្មោះសច្ច
|
|
លោកិយកុសលចិត្ត
១៧ និងចេតសិកសម្បយុត្ត ៣៨
|
ចាត់ជា
|
ទុក្ខសច្ច
|
|
ចេតសិកជាអង្គមគ្គ ៨ ឬ ៧
ក្នុងមគ្គចិត្ត ៤ ឬ ២០
|
ចាត់ជា
|
មគ្គសច្ច
|
|
មគ្គចិត្តុប្បាទនៅសល់ ២៩
|
ចាត់ជា
|
សច្ចវិមុត្ត
|
ដូច្នេះ បទថា កុសលា ធម្មា
កាលពោលដោយអង្គធម៌បរមត្ថហើយ បានដល់ កុសលចិត្ត ឬកុសលវិញ្ញាណ ២១ ឬ ៣៧ ចេតសិកសម្បយុត្ត
៣៨ ។ កាលបើចែកដោយសច្ចៈ ៤ ហើយ រមែងរាប់បញ្ចូលបានតែក្នុងសច្ច ២ ប្រការប៉ុណ្ណោះ គឺទុក្ខសច្ច
១ និងមគ្គសច្ច ១ ។
ចំណាំ ៖ ចេតសិក ៨ ដួងដែលជាអង្គមគ្គគឺ
១. សម្មាទិដ្ឋិ
បានដល់ បញ្ញិន្ទ្រិយចេតសិក ឬ បញ្ញាចេតសិកក្នុងមគ្គចិត្ត
២.
សម្មាសង្កប្ប បានដល់ វិតក្កចេតសិកក្នុងមគ្គចិត្ត
៣. សម្មាវាចា
បានដល់ សម្មាវាចាចេតសិកក្នុងមគ្គចិត្ត
៤.
សម្មាកម្មន្ត បានដល់ សម្មាកម្មន្តចេតសិកក្នុងមគ្គចិត្ត
៥. សម្មាវាយាម
បានដល់ វីរិយចេតសិកក្នុងមគ្គចិត្ត
៦. សម្មាអាជីវ
បានដល់ សម្មាអាជីវចេតសិកក្នុងមគ្គចិត្ត
៧. សម្មាសតិ
បានដល់ សតិចេតសិកក្នុងមគ្គចិត្ត
៨. សម្មាសមាធិ
បានដល់ ឯកគ្គតាចេតសិកក្នុងមគ្គចិត្ត ។
មគ្គចិត្តនេះ កាលបើចែកដោយប្រភេទនៃឈានមាន
៥ គឺ
១.
បឋមជ្ឈានមគ្គចិត្ត
២.
ទុតិយជ្ឈានមគ្គចិត្ត
៣.
តតិយជ្ឈានមគ្គចិត្ត
៤.
ចតុត្ថជ្ឈានមគ្គចិត្ត
៥.
បញ្ចមជ្ឈានមគ្គចិត្ត
ចំណាំ៖
ក្នុងបឋមជ្ឈានមគ្គចិត្ត
មានចេតសិកជាអង្គមគ្គប្រកបបានទាំង ៨ ។ ចំណែកទុតិយជ្ឈានមគ្គ-ចិត្ត តតិយជ្ឈានមគ្គចិត្ត
ចតុត្ថជ្ឈានមគ្គចិត្ត និង បញ្ចមជ្ឈានមគ្គចិត្ត មានចេតសិកដែលជាអង្គមគ្គប្រកបបានតែ ៧
ត្រូវវៀរវិតក្កចេតសិកដែលជាសម្មាសង្កប្បៈចេញ ។
បទទី
១ ក្នុងកុសលតិកចប់
បទទី ២ អកុសលា ធម្មា
១.
វចនត្ថៈរបស់ពាក្យថា អកុសលា
បទថា អកុសល មានវចនត្ថៈថា ន កុសលា អកុសលា = ធម៌ដែលមិនមែនជាកុសល ឈ្មោះថា អកុសល ។ បទនេះ ព្រះអដ្ឋកថាចារ្យអធិប្បាយថា
មិត្តបដិបក្ខា
អមិត្តា វិយ,
លោភា-ទិបដិបក្ខា អលោភាទយោ វិយ ច, កុសលបដិបក្ខាតិ
អត្ថោ = ធម៌ដែលបដិបក្ខចំពោះកុសលដូចជាអមិត្រ(សត្រូវ)
បដិបក្ខចំពោះមិត្រនិងដូចជាកុសលមូលទាំងឡាយមានអលោភៈជាដើម បដិបក្ខចំពោះអកុសលមូលមានលោភៈជាដើម
។ ព្រោះអដ្ឋកថាសម្តែងលក្ខណៈទុកថា សាវជ្ជទុក្ខវិបាក-លក្ខណា
អកុសលា = ឈ្មោះថា អកុសល (ព្រោះ)មានទុក្ខជាវិបាកដែលប្រព្រឹត្តដោយទោសជាលក្ខណៈ ។
២.
អង្គធម៌បរមត្ថរបស់បទថា អកុសលា ធម្មា
បទថា អកុសលា ធម្មា កាលពោលដោយបរមត្ថធម៌ហើយ
បានដល់ អកុសលចិត្ត ឬ អកុ- សលវិញ្ញាណ ១២ និងចេតសិកសម្បយុត្ត ២៧ ។
២.១ អកុសលចិត្ត ឬ អកុសលវិញ្ញាណ
១២ គឺ
ក). លោភមូលចិត្ត ៨
ខ). ទោសមូលចិត្ត ២
គ). មោហមូលចិត្ត ២
២.២ ចេតសិកសម្បយុត្ត ២៧ គឺ
ក). អញ្ញសមានាចេតសិក ១៣
ខ). អកុសលចេតសិក ១៤
៣.
ចែកបទថា អកុសលា
ធម្មា
បទថា អកុសលា ធម្មា ចែកដោយខន្ធ អាយតនៈ ធាតុ និង សច្ច ដូចតទៅនេះ
បទថា អកុសលា ធម្មា កាលពោលដោយអង្គធម៌បរមត្ថហើយ
បានដល់ អកុសលចិត្ត ១២ចេតសិកសម្បយុត្ត ២៧ ។ កាលបើចែកដោយខន្ធ អាយតនៈ ធាតុនិងសច្ចហើយ បានដូចតទៅនេះ
៣.១
ចែកដោយខន្ធ
បទថា អកុសលា ធម្មា ចែកដោយខន្ធ ៥ គឺ
១. វេទនាចេតសិក
ជាវេទនាខន្ធ
២. សញ្ញាចេតសិក ជាសញ្ញាខន្ធ
៣. ចេតសិកនៅសល់ ២៥ ជាសង្ខារក្ខន្ធ
៤. អកុសលចិត្ត ១២ ជាវិញ្ញាណក្ខន្ធ ។
តារាងចែកដោយខន្ធ
|
ឈ្មោះអង្គធម៌បរមត្ថ
|
ចាត់ជា
|
ឈ្មោះខន្ធ
|
|
វេទនាចេតសិក
|
ចាត់ជា
|
វេទនាខន្ធ
|
|
សញ្ញាចេតសិក
|
ចាត់ជា
|
សញ្ញាខន្ធ
|
|
ចេតសិកនៅសល់ ២៥
|
ចាត់ជា
|
សង្ខារក្ខន្ធ
|
|
អកុសលចិត្ត ឬអកុសលវិញ្ញាណ ១២
|
ចាត់ជា
|
វិញ្ញាណក្ខន្ធ
|
ដូច្នេះ បទថា អកុសលា ធម្មា កាលពោលដោយបរមត្ថហើយ
បានដល់ អកុសលចិត្ត ឬអកុសលវិញ្ញាណ ១២ និងចេតសិកសម្បយុត្ត ២៧ ។ កាលបើចែកដោយខន្ធ ៥
ហើយ រមែងសង្គ្រោះចូលបានក្នុងពួកនាមក្ខន្ធ ៤ គឺវេទនាខន្ធ ១ សញ្ញាខន្ធ ១
សង្ខារក្ខន្ធ ១ និង វិញ្ញាណក្ខន្ធ ១ ។
៣.២ ចែកដោយអាយតនៈ
បទថា អកុសលា ធម្មា ចែកដោយអាយតនៈ ១២ គឺ
១.អកុសលចិត្ត ១២
ជាមនាយតនៈ
២.ចេតសិកសម្បយុត្ត ២៧
ជាធម្មាយតនៈ ។
តារាងចែកដោយអាយតនៈ
|
ឈ្មោះអង្គធម៌បរមត្ថ
|
ចាត់ជា
|
ឈ្មោះអាយតនៈ
|
|
អកុសលចិត្តឬអកុសលវិញ្ញាណ១២
|
ចាត់ជា
|
មនាយតនៈ
|
|
ចេតសិកសម្បយុត្ត២៧
|
ចាត់ជា
|
ធម្មាយតនៈ
|
ដូច្នេះ បទថា អកុសលា ធម្មា កាលបើពោលដោយអង្គធម៌បរមត្ថហើយ
បានដល់ អកុសល-ចិត្ត ឬ អកុសលវិញ្ញាណ ១២
និងចេតសិកសម្បយុត្ត ២៧ ។ កាលបើចែកដោយអាយតនៈ ១២ ហើយរមែងរាប់បញ្ចូលបានក្នុងអាយតនៈ ២
ប៉ុណ្ណោះ គឺអកុសលចិត្ត ១២ បាន ១ អាយតនៈ ជាមនាយតនៈនិងចេតសិកសម្បយុត្ត ២៧ បាន ១
អាយតនៈ ជាធម្មាយតនៈ ។
៣.៣
ចែកដោយធាតុ
បទថា អកុសលា ធម្មា ចែកដោយធាតុ ១៨ គឺ
១. អកុសលចិត្ត ១២ ជាមនោវិញ្ញាណធាតុ
២. ចេតសិកសម្បយុត្ត ២៧ ជាធម្មធាតុ ។
តារាងចែកដោយធាតុ
|
ឈ្មោះអង្គធម៌បរមត្ថ
|
ចាត់ជា
|
ឈ្មោះធាតុ
|
|
អកុសលចិត្ត ១២
|
ចាត់ជា
|
មនោវិញ្ញាណធាតុ
|
|
ចេតសិកសម្បយុត្ត ២៧
|
ចាត់ជា
|
ធម្មធាតុ
|
ដូច្នេះ បទថា អកុសលា ធម្មា កាលពោលដោយអង្គធម៌បរមត្ថហើយ
បានដល់ អកុសល-ចិត្ត ឬ អកុសលវិញ្ញាណ ១២ និងចេតសិកសម្បយុត្ត ២៧ ។ កាលបើចែកដោយធាតុ ១៨ ហើយ រមែងរាប់បញ្ចូលបានតែក្នុងធាតុ
២ ប៉ុណ្ណោះ គឺអកុសលចិត្ត ១២ ជាមនោវិញ្ញាណធាតុ ១ និងចេតសិក-សម្បយុត្ត ២៧ ជាធម្មធាតុ
១ ។
៣.៤ ចែកដោយសច្ច
បទថា អកុសលា ធម្មា ចែកដោយសច្ច ៤ គឺ
១. អកុសលចិត្ត ១២ និងចេតសិកសម្បយុត្ត
២៦ ជាទុក្ខសច្ច
២. លោភចេតសិក ជាសមុទយសច្ច ។
តារាងចែកដោយសច្ច
|
ឈ្មោះអង្គធម៌បរមត្ថ
|
ចាត់ជា
|
ឈ្មោះសច្ចៈ
|
|
អកុសលចិត្ត ១២ និងចេតសិកសម្បយុត្ត ២៦
|
ចាត់ជា
|
ទុក្ខសច្ច
|
|
លោភចេតសិក ១
|
ចាត់ជា
|
សមុទយសច្ច
|
ដូច្នេះ បទថា
អកុសលា ធម្មា កាលពោលដោយអង្គធម៌បរមត្ថហើយ បានដល់
អកុសល-ចិត្ត ឬ អកុសលវិញ្ញាណ ១២ និងចេតសិកសម្បយុត្ត
២៧ ។ កាលបើចែកដោយសច្ច ៤ ហើយ រមែងរាប់បញ្ចូលក្នុងសច្ច ២ គឺអកុសលចិត្ត ឬ អកុសលវិញ្ញាណ
១២ និងចេតសិកសម្បយុត្ត ២៦ (វៀរលោភចេតសិក
១) ចាត់ជា ទុក្ខសច្ច ។
ចំណែកលោភចេតសិកចាត់ ជាសមុទយសច្ច ។
បទទី ២ ក្នុងកុសលត្តិកចប់
បទទី ៣ អព្យាកតា ធម្មា
១. វចនត្ថៈរបស់បទថា អព្យាកតា
បទថា អព្យាកតា មានវចនត្ថៈថា ន ព្យាកតាតិអព្យាកតា, កុសលាកុសលភាវេន
អកថិតាតិ អត្ថោ= ធម៌ឯណាដែលព្រះមានព្រះភាគមិនបានត្រាស់ទុក ព្រោះហេតុនោះ
ធម៌ទាំង- ឡាយនោះ ឈ្មោះថា អព្យាកតា ។ ព្រះអដ្ឋកថាអធិប្បាយថា ធម៌ដែលព្រះមានព្រះភាគមិនត្រាស់ទុកដោយសភាពជាកុសលនិងអកុសល
។ លោកបញ្ជាក់លក្ខណៈទុកថា អវិបាកលក្ខណា អព្យាក-តា
= ឈ្មោះថាអព្យាកតៈ (ព្រោះ)មានលក្ខណៈមិនជាហេតុឲ្យកើតនូវវិបាក
។១
ពាក្យថា អព្យាកតា សម្តែងតាមវេយ្យាករណ៍សម្រេចរូបមកចាក
ន + ព្យាកត
។ បទថាព្យាកត សម្រេចរូបមកចាក វិ
(បុព្វ.)
+ អ
(បុព្វ.)
+ ករ
(ធាតុ)
+ ត (បច្ច័យ) ។ ព្រះអដ្ឋកថាចារ្យ សម្តែងអត្ថរបស់បទថា អព្យាកតា ដោយបទថា អកថិតា ប្រែថា
“មិនពោល”
ដើម្បីសម្តែងឲ្យឃើញថា កថិត សព្ទជាវេវចនៈរបស់ ព្យាកត សព្ទ ។
សូម្បីក្នុងធម្មសង្គណីមូលដីកាក៏សម្តែងទុកដោយត្រង់ថា នព្យាកតាតិ អកថិតា
ប្រែថាបទថា
នព្យាកតា
មានអត្ថថា
មិនបានត្រាស់ទុក ។ បានន័យថា “អព្យាកតធម៌ជាធម៌ដែលព្រះជិនស្រីជាម្ចាស់មិនបានត្រាស់ទុកដោយសភាពជាកុសលនិងអកុសល ដែលបានសម្តែងរួចហើយ
មុនអព្យាកតធម៌ក្នុងគម្ពីរធម្មសង្គណីនេះ ។ ចំពោះ ន សព្ទក្នុងបទថា អព្យាកតា នេះមានអត្ថស្មើដោយ អញ្ញ សព្ទប្រែថា
“ដទៃ” បានសេចក្តីថាអព្យាកតធម៌នេះជាធម៌ផ្សេងចាកកុសលធម៌និងអកុសលធម៌
ទើបបទថា អព្យាកតា
ធម្មា នេះ
បានដល់ វិបាកនិងកិរិយា ។
២.
អង្គធម៌បរមត្ថរបស់បទថា
អព្យាកតា
ធម្មា
បទថា អព្យាកតា ធម្មា កាលពោលដោយអង្គធម៌បរមត្ថហើយ
បានដល់ វិបាកចិត្ត ឬ វិបាក-វិញ្ញាណ ៣៦ ឬ ៥២ កិរិយាចិត្ត ឬកិរិយាវិញ្ញាណ ២០ ចេតសិកសម្បយុត្ត
៣៨ រូប ២៨ និង និព្វាន ។
២.១ វិបាកចិត្តឬវិបាកវិញ្ញាណ ៣៦ ឬ ៥២ គឺ
ក). អកុសលវិបាកចិត្ត ឬ អកុសលវិបាកវិញ្ញាណ
៧
ខ). អហេតុកកុសលវិបាកចិត្ត ឬ អហេតុកកុសលវិញ្ញាណ
៨
គ). សហេតុកកាមាវចរវិបាកចិត្ត ឬ មហាវិបាកចិត្ត
៨
ឃ). រូបាវចរវិបាកចិត្ត ៥
ង). អរូបាវចរវិបាកចិត្ត ៤
ច). លោកុត្តរវិបាកចិត្ត ៤ ឬ ២០ ។
២.២ កិរិយាចិត្ត ២០ គឺ
ក). អហេតុកកិរិយាចិត្ត ឬ អហេតុកកិរិយាវិញ្ញាណ
៣
ខ). សហេតុកកាមាវចរកិរិយាចិត្ត ឬ មហាកិរិយាចិត្ត
៨
គ). រូបាវចរកិរិយាចិត្ត ៥
ឃ). អរូបាវចរកិរិយាចិត្ត ៤ ។
២.៣ ចេតសិកសម្បយុត្ត ៣៨ គឺ
ក). អញ្ញសមានាចេតសិក ១៣
ខ). សោភណចេតសិក ២៥ ។
២.៤ រូប ២៨ គឺ
ក).
ឱឡារិករូប ១២
ខ). សុខុមរូប ១៦ ។
២.៥
និព្វាន គឺនិព្វានបរមត្ថនោះឯង ។
៣. ចែកបទថា អព្យាកតា ធម្មា
បទថា អព្យាកតា ធម្មា ចែកដោយខន្ធ អាយតនៈ
ធាតុ និង សច្ចៈ ដូចតទៅនេះ
បទថា អព្យាកតា ធម្មា កាលពោលដោយអង្គធម៌បរមត្ថហើយ បានដល់ វិបាកចិត្ត ៣៦ កិរិយាចិត្ត ២០ ចេតសិកសម្បយុត្ត ៣៨ រូប ២៨
និងនិព្វាន ។ កាលបើចែកដោយខន្ធអាយតនៈធាតុនិងសច្ចហើយបានដូចតទៅនេះ
៣.១ ចែកដោយខន្ធ
បទថា អព្យាកតា ធម្មា ចែកដោយខន្ធ ៥
គឺ
១. រូប ២៨ ជារូបក្ខន្ធ
២. វេទនាចេតសិក ជាវេទនាខន្ធ
៣. សញ្ញចេតសិក ជាសញ្ញាខន្ធ
៤. ចេតសិកនៅសល់ ៣៦ ជាសង្ខារក្ខន្ធ
៥. វិបាកចិត្ត ៣៦ ឬ ៥២ និងកិរិយាចិត្ត ២០ ជាវិញ្ញាណក្ខន្ធ
៦.និព្វានបរមត្ថជាខន្ធវិមុត្ត (រួចចាកខន្ធទាំង
៥) ។
តារាងចែកដោយខន្ធ
|
ឈ្មោះអង្គធម៌បរមត្ថ
|
ចាត់ជា
|
ឈ្មោះខន្ធ
|
|
រូប ២៨
|
ចាត់ជា
|
រូបក្ខន្ធ
|
|
វេទនាចេតសិក
|
ចាត់ជា
|
វេទនាខន្ធ
|
|
សញ្ញាចេតសិក
|
ចាត់ជា
|
សញ្ញាខន្ធ
|
|
ចេតសិកនៅសល់ ៣៦
|
ចាត់ជា
|
សង្ខារក្ខន្ធ
|
|
វិបាកចិត្ត ៣៦ ឬ ៥២ និងកិរិយាចិត្ត ២០
|
ចាត់ជា
|
វិញ្ញាណក្ខន្ធ
|
|
និព្វានបរមត្ថ
|
ចាត់ជា
|
ខន្ធវិមុត្ត
|
ដូច្នេះ
បទថា អព្យាកតា ធម្មា កាលពោលដោយអង្គធម៌បរមត្ថហើយ
បានដល់ វិបាកចិត្ត ឬវិបាកវិញ្ញាណ ៣៦ ឬ ៥២ ចេតសិកសម្បយុត្ត ៣៨ រូប ២៨ និងនិព្វាន ។
កាលបើចែកដោយខន្ធទាំង ៥ហើយ បរមត្ថធម៌ ៣ ពួក
គឺវិបាកចិត្ត ឬ វិបាកវិញ្ញាណ ៣៦ ឬ ៥២ ចេតសិកសម្បយុត្ត ៣៨ រូប ២៨
រមែងរាប់បញ្ចូលក្នុងខន្ធបានទាំង ៥ ខន្ធ ។ ចំណែកនិព្វានបរមត្ថជាធម៌ដែលផុតស្រឡះចាកខន្ធទាំង
៥ ដូច្នេះទើបចាត់និព្វាន ជាខន្ធវិមុត្ត ។
៣.២ ចែកដោយអាយតនៈ
បទថា អព្យាកតា ធម្មា ចែកដោយអាយតនៈ ១២ គឺ
៣.២.១ ចែករូប ២៨ ដោយអាយតនៈ
១. ចក្ខុបសាទរូប ជាចក្ខ្វាយតនៈ
២. សោតបសាទរូប ជាសោតាយតនៈ
៣. ឃានបសាទរូប ជាឃានាយតនៈ
៤. ជិវ្ហាបសាទរូប ជាជិវ្ហាយតនៈ
៥. កាយបសាទរូប ជាកាយាយតនៈ
៦. រូបារម្មណ៍ ជារូបាយតនៈ
៧. សទ្ទារម្មណ៍ ជាសទ្ទាយតនៈ
៨. គន្ធារម្មណ៍ ជាគន្ធាយតនៈ
៩. រសារម្មណ៍ ជារសាយតនៈ
១០. ផោដ្ឋព្វារម្មណ៍ ជាផោដ្ឋព្វាយតនៈ
។
បញ្ជាក់៖ រូបបរមត្ថ ១០ នេះ
បើចែកផោដ្ឋព្វារម្មណ៍ជា ៣ ហើយក៏បានជារូប ១២ ។ រូប ១២ នេះ ហៅថា ឱឡារិករូប ១២
។ កាលបើចាត់ជាអាយតនៈបានអាយតនៈ ១០ ហៅថា ឱឡារិកាយតនៈ ។
៣.២.២
ចែកវិបាកចិត្ត ៣៦ ឬ ៥២ និងកិរិយាចិត្ត ២០ដោយអាយតនៈ
វិបាកចិត្ត ៣៦ ឬ ៥២ និងកិរិយាចិត្ត ២០ ជាមនាយតនៈ
៣.២.៣ សុខុមរូប ១៦ ចេតសិកសម្បយុត្ត
៣៨ និងនិព្វាន ជាធម្មាយតនៈ ។
តារាងចែកដោយអាយតនៈ
|
ឈ្មោះអង្គធម៌បរមត្ថ
|
ចាត់ជា
|
ឈ្មោះអាយតនៈ
|
|
ចក្ខុបសាទរូប
|
ចាត់ជា
|
ចក្ខ្វាយតនៈ
|
|
សោតបសាទរូប
|
ចាត់ជា
|
សោតាយតនៈ
|
|
ឃានបសាទរូប
|
ចាត់ជា
|
ឃានាយតនៈ
|
|
ជិវ្ហាបសាទរូប
|
ចាត់ជា
|
ជិវ្ហាយតនៈ
|
|
កាយបសាទរូប
|
ចាត់ជា
|
កាយាយតនៈ
|
|
រូបារម្មណ៍
|
ចាត់ជា
|
រូបាយតនៈ
|
|
សទ្ទារម្មណ៍
|
ចាត់ជា
|
សទ្ទាយតនៈ
|
|
គន្ធារម្មណ៍
|
ចាត់ជា
|
គន្ធាយតនៈ
|
|
រសារម្មណ៍
|
ចាត់ជា
|
រសាយតនៈ
|
|
ផោដ្ឋព្វារម្មណ៍
|
ចាត់ជា
|
ផោដ្ឋព្វាយតនៈ
|
|
វិបាកចិត្ត ៣៦ ឬ ៥២ និងកិរិយាចិត្ត ២០
|
ចាត់ជា
|
មនាយតនៈ
|
|
ចេតសិកសម្បយុត្ត ៣៨ សុខុមរូប ១៦
និងនិព្វាន
|
ចាត់ជា
|
ធម្មាយតនៈ
|
ដូច្នេះ
បទថា អព្យាកតា ធម្មា កាលពោលដោយអង្គធម៌បរមត្ថហើយ
បានដល់ វិបាកចិត្ត ឬវិបាកវិញ្ញាណ ៣៦ ឬ ៥២
ចេតសិកសម្បយុត្ត ៣៨ រូប ២៨ និងនិព្វាន ។ កាលបើចែកដោយអាយតនៈ ១២ ហើយ រមែងរាប់បញ្ចូលបានអាយតនៈគ្រប់ទាំង
១២ ។
៣.៣
ចែកដោយធាតុ
បទថា អព្យាកតា ធម្មា ចែកដោយធាតុ ១៨ គឺ
៣.៣.១ ចែករូប ២៨ ដោយធាតុ
១. ចក្ខុបសាទរូប ជាចក្ខុធាតុ
២. សោតបសាទរូប ជាសោតធាតុ
៣. ឃានបសាទរូប ជាឃានធាតុ
៤. ជិវ្ហាបសាទរូប ជាជិវ្ហាធាតុ
៥. កាយបសាទរូប ជាកាយធាតុ
៦. រូបារម្មណ៍ ជារូបធាតុ
៧. សទ្ទារម្មណ៍ ជាសទ្ទធាតុ
៨. គន្ធារម្មណ៍ ជាគន្ធធាតុ
៩. រសារម្មណ៍ ជារសធាតុ
១០. ផោដ្ឋព្វារម្មណ៍ ជាផោដ្ឋព្វធាតុ ។
បញ្ជាក់៖ រូបបរមត្ថ ១០ នេះ
បើចែកផោដ្ឋព្វារម្មណ៍ជា ៣ ហើយក៏បានជារូប ១២ ។ រូប ១២ នេះ ហៅថា ឱឡារិករូប ១២
។ កាលបើចាត់ជាធាតុបានធាតុ ១០ ហៅថា ឱឡារិកធាតុ ។
៣.៣.២ ចែកវិបាកចិត្ត ឬវិបាកវិញ្ញាណ ៣៦ ឬ ៥២ កិរិយាចិត្ត ឬ កិរិយាវិញ្ញាណ ២០ ដោយធាតុ
១. ចក្ខុវិញ្ញាណចិត្ត ២
ជាចក្ខុវិញ្ញាណធាតុ
២. សោតវិញ្ញាណចិត្ត ២ ជាសោតវិញ្ញាណធាតុ
៣. ឃានវិញ្ញាណចិត្ត ២
ជាឃានវិញ្ញាណធាតុ
៤. ជិវ្ហាវិញ្ញាណចិត្ត ២
ជាជិវ្ហាវិញ្ញាណធាតុ
៥. កាយវិញ្ញាណចិត្ត ២
ជាកាយវិញ្ញាណធាតុ
៦. បញ្ចទ្វារាវជ្ជនចិត្ត ១
សម្បដិច្ឆន្នចិត្ត ២ ជាមនោធាតុ
ចិត្តទាំង ១០ ដួងនេះ ហៅថា ទ្វិបញ្ចវិញ្ញាណចិត្ត
កាលពោលដោយធាតុ ហៅថា បញ្ចវិញ្ញាណធាតុ (វិញ្ញាណធាតុ ៥) ។
៧. វិបាកចិត្តនៅសល់ ២៣ ឬ ៣៩
កិរិយាចិត្តនៅសល់ ១៩ ជាមនោវិញ្ញាណធាតុ ។
៣.៣.៣ ចែកចេតសិកសម្បយុត្ត ៣៨
សុខុមរូបនិងនិព្វានដោយធាតុ
ចេតសិកសម្បយុត្ត ៣៨ សុខុមរូប ១៦ និងនិព្វានជាធម្មធាតុ ។
តារាងចែកដោយធាតុ
|
ឈ្មោះអង្គធម៌បរមត្ថ
|
ចាត់ជា
|
ឈ្មោះធាតុ
|
|
ចក្ខុបសាទរូប
|
ចាត់ជា
|
ចក្ខុធាតុ
|
|
សោតបសាទរូប
|
ចាត់ជា
|
សោតធាតុ
|
|
ឃានបសាទរូប
|
ចាត់ជា
|
ឃានធាតុ
|
|
ជិវ្ហាបសាទរូប
|
ចាត់ជា
|
ជិវ្ហាធាតុ
|
|
កាយបសាទរូប
|
ចាត់ជា
|
កាយធាតុ
|
|
រូបារម្មណ៍
|
ចាត់ជា
|
រូបធាតុ
|
|
សទ្ទារម្មណ៍
|
ចាត់ជា
|
សោតធាតុ
|
|
គន្ធារម្មណ៍
|
ចាត់ជា
|
គន្ធធាតុ
|
|
រសារម្មណ៍
|
ចាត់ជា
|
រសធាតុ
|
|
ផោដ្ឋព្វារម្មណ៍
|
ចាត់ជា
|
ផោដ្ឋព្វធាតុ
|
|
ចក្ខុវិញ្ញាណចិត្ត ២
|
ចាត់ជា
|
ចក្ខុវិញ្ញាណធាតុ
|
|
សោតវិញ្ញាណចិត្ត ២
|
ចាត់ជា
|
សោតវិញ្ញាណធាតុ
|
|
ឃានវិញ្ញាណចិត្ត ២
|
ចាត់ជា
|
ឃានវិញ្ញាណធាតុ
|
|
ជិវ្ហាវិញ្ញាណចិត្ត ២
|
ចាត់ជា
|
ជិវ្ហាវិញ្ញាណធាតុ
|
|
កាយវិញ្ញាណចិត្ត ២
|
ចាត់ជា
|
កាយវិញ្ញាណធាតុ
|
|
បញ្ចទ្វារាវជ្ជនចិត្ត ១ សម្បដិច្ឆន្នចិត្ត ២
|
ចាត់ជា
|
មនោធាតុ
|
|
វិបាកចិត្តនៅសល់ ២៣ ឬ ៣៩
និងកិរិយាចិត្តនៅសល់ ១៩
|
ចាត់ជា
|
មនោវិញ្ញាណធាតុ
|
|
ចេតសិកសម្បយុត្ត ៣៨ សុខុមរូប ១៦ និងនិព្វាន
|
ចាត់ជា
|
ធម្មធាតុ
|
ដូច្នេះ បទថា អព្យាកតា ធម្មា កាលពោលដោយអង្គធម៌បរមត្ថហើយ បានដល់ វិបាកចិត្ត ឬវិបាកវិញ្ញាណ
៣៦ ឬ ៥២ កិរិយាចិត្ត ២០ ចេតសិកសម្បយុត្ត ៣៨ រូប ២៨ និងនិព្វាន ។ កាលបើចែកដោយធាតុ ១៨ ហើយរមែងសង្រ្គោះចូលបានក្នុងធាតុទាំង ១៨ ដោយប្រការយ៉ាងនេះ ។
៣.៤ ចែកដោយសច្ច
បទថា អព្យាកតា ធម្មា ចែកដោយសច្ច ៤ គឺ
១. លោកិយវិបាកចិត្ត ឬ លោកិយវិបាកវិញ្ញាណ ៣២ កិរិយាចិត្ត ២០ ចេតសិក សម្បយុត្ត ៣៥
(វៀរវិរតិ ៣) រូប ២៨
ជាទុក្ខសច្ច
២. និព្វាន ជានិរោធសច្ច
៣. ផលចិត្តុប្បាទ ៣៧ ជាសច្ចវិមុត្ត ។
តារាងចែកដោយសច្ចៈ
|
ឈ្មោះអង្គធម៌បរមត្ថ
|
ចាត់ជា
|
ឈ្មោះសច្ច
|
|
លោកិយវិបាកចិត្ត ៣២ កិរិយាចិត្ត ២០
ចេតសិកសម្បយុត្ត ៣៥ រូប ២៨
|
ចាត់ជា
|
ទុក្ខសច្ច
|
|
និព្វាន
|
ចាត់ជា
|
និរោធសច្ច
|
|
ផលចិត្តុប្បាទ ៣៧
|
ចាត់ជា
|
សច្ចវិមុត្ត
|
ដូច្នេះ
បទថា អព្យាកតា ធម្មា កាលពោលដោយអង្គធម៌បរមត្ថហើយ
បានដល់ វិបាកចិត្ត ឬវិបាកវិញ្ញាណ ៣៦ ឬ ៥២ កិរិយាចិត្ត ២០ ចេតសិកសម្បយុត្ត ៣៨ រូប ២៨
និងនិព្វាន ។ កាលបើចែកដោយសច្ច ៤ ហើយ រមែងរាប់បញ្ចូលតែក្នុងសច្ច ២ ប្រការ
គឺលោកិយវិបាកចិត្ត ឬ លោកិយវិបាក-វិញ្ញាណ ៣២ កិរិយាចិត្ត ២០ ចេតសិកសម្បយុត្ត ៣៥
(វៀរវិរតិចេតសិក ៣) និងរូប ២៨
ជាទុក្ខសច្ច ។ និព្វាន ជានិរោធសច្ច ។ ចំណែកផលចិត្តុប្បាទ ៣៧ ជាសច្ចវិមុត្ត ។
អ្នកសិក្សាគប្បីជ្រាបថា តិកៈ
នេះមានឈ្មោះ ៣ យ៉ាងគឺ
១. កុសលតិកៈ ព្រោះរួបរួមយកធម៌ ៣ ពួកដែលមានពួកកុសលធម៌ជាប្រធាន
២. អាទិលទ្ធនាមតិកៈ ព្រោះយកឈ្មោះបទខាងដើមក្នុងតិកៈគឺ កុសលា មកធ្វើជាឈ្មោះ
របស់តិកៈនេះ
៣. និប្បទេសតិកៈ ព្រោះប្រមូលយកបរមត្ថធម៌ទាំង ៤ មកបញ្ចូលក្នុងបទទាំង ៣ នេះ មិនមាននៅសេសសល់បរមត្ថធម៌ណាមួយឡើយក្នុងតិកៈនេះ
។
បទទី ៣ ក្នុងកុសលត្តិកចប់
ពន្យល់ពាក្យថា ធម្ម នៅខាងចុងបទថា
កុសលា អកុសលា និង អព្យាកតា
បទថា ធម្មា រៀងនៅខាងចុងបទទាំង ៣ គឺ កុសលា អកុសលា និង អព្យាកតា ដើម្បី សម្តែងនូវអត្ថសាមញ្ញរបស់បទនីមួយ ៗ ដែលនៅខាងដើមបទថា
ធម្មា នេះឯង ព្រោះសព្ទទាំងអស់ នោះឈ្មោះ ថាសភាវធម៌ដោយលក្ខណៈដែលទ្រទ្រង់ទុកនូវសភាពរបស់ខ្លួនជាដើម ។ សូម្បី កុសលសព្ទជាដើម
ដែលពោលទុកខាងដើម ធម្ម សព្ទ ក៏ដើម្បីសម្តែងដល់អត្ថវិសេសរបស់ខ្លួន ៗ ដោយសភាពជាកុសលដោយសភាពជាអកុសល
និងដោយសភាពជាអព្យាក្រឹត ។ ប្រសិនបើយល់ថា បទ
ថា កុសលា និង ធម្មា មានអត្ថដូចគ្នានោះ បានន័យថា បទថា កុសលា ធម្មា ស្មើនឹងបទថា កុស-លាកុសលា ដែលជាបុនរុត្តិទោស ។ ម្យ៉ាងទៀត កាលបើយល់យ៉ាងនេះ
តិកៈក៏ក្លាយជាឆក្កៈ និងទុកៈក៏ក្លាយជាចតុក្កៈ បានដោយពិត ។
ពោលដោយសរុប
ពាក្យថា កុសលា ធម្មា ជាដើម រមែងជាប់ទាក់ទងគ្នាដោយភាពជាវិសេសនៈនិងវិសេសយៈ គឺបទថា កុសលា ធ្វើនាទីអធិប្បាយបទថា ធម្មា ដែលជាសភាវធម៌ផ្នែកខាងកុសល ។ ចំណែកបទថា ធម្មា ក៏ត្រូវអធិប្បាយទុកដោយបទថា កុសលា ។ ដូច្នេះបទទាំង ២ នេះមិនចាត់ទុកថាមានអត្ថតែមួយឬផ្សេងគ្នាទេ
ប៉ុន្តែជាបទវិសេសនៈនិងវិសេសយៈ ។
មូលហេតុនៃការសម្តែងកុសលតិកៈដំបូងបង្អស់
ហេតុផលដែលព្រះជិនស្រីសម្តែងកុសលត្តិកៈមុនតិកៈដទៃ ៗ គឺ
១. កុសលត្តិកៈនេះរួបរួមបរមត្ថធម៌ទាំង ៤
ទុកដោយមិនមានសេសសល់
២. កុសលធម៌អកុសលធម៌និងអព្យាកតធម៌ រមែងប្រាកដជាចំណែកដោយមិនច្រឡូក
ច្រឡំគ្នា
៣. កុសលធម៌រមែងតាំងទុកជាចំណែកដំបូងក្នុងកុសលត្តិកៈនេះ
។
ហេតុផលដែលព្រះសម្ពុទ្ធសម្តែងកុសលធម៌មុនអកុសលធម៌គឺ
១. កុសលធម៌ជាធម៌មានលក្ខណៈឲ្យផលជាសុខ
២. កុសលធម៌ជាធម៌ដែលគួរសរសើរ
៣. កុសលធម៌ជាធម៌ដែលនាំប្រយោជន៍សុខមកឲ្យដល់ពួកសត្វទាំងបច្ចុប្បន្នភពនិង
ទាំងសម្បរាយិកភព ។
ហេតុផលនៃការសម្តែងអកុសលធម៌បន្ទាប់កុសលធម៌គឺ
១.
ដើម្បីឲ្យឃើញសភាពបដិបក្ខរវាងអកុសលធម៌និងកុសលធម៌
២. អកុសលធម៌ជាធម៌ដែលនាំទុក្ខមកឲ្យពួកសត្វទាំងបច្ចុប្បន្ននិងសម្បរាយិកភព
៣. អកុសលធម៌ជាធម៌ដែលមានទោសជាលក្ខណៈ ។
ហេតុផលនៃការសម្តែងអព្យាកតធម៌ចុងក្រោយបង្អស់គឺ
១. អព្យាកតធម៌មានសភាពផ្សេងប្រាសចាកកុសលធម៌និងអកុសលធម៌
២. អព្យាកតធម៌មានសភាពដែលមិនឲ្យវិបាកកើតឡើង
។
ម្យ៉ាងទៀត
មូលហេតុដែលព្រះសម្ពុទ្ធត្រាស់សម្តែងកុសលធម៌មុនអកុសលធម៌ និងអកុសល-ធម៌មុនអព្យាកតធម៌នោះព្រះអង្គសម្តែងតាមលំដាប់នៃទេសនា
ហៅថា ទេសនាហារៈ ។ ទេសនាហារៈនេះចែកចេញជា អស្សាទៈ អាទីនវៈ និស្សរណៈ ជាដើម ។ ដូច្នេះ ព្រះអង្គសម្តែងកុសលធម៌មុនដើម្បី
ជាទីប្រដាប់រីករាយនៃចិត្តរួច ទើបសម្តែងនូវទោស គឺអកុសលធម៌ដែលជាអាទីនវវិធីនៃព្រះទេសនា
។
ម្យ៉ាងវិញទៀត ព្រះអង្គសម្តែងកុសលធម៌មុន ដើម្បីប្រហារនូវកិលេសគឺអកុសលធម៌ទាំង- ឡាយ
ហើយទើបសម្តែងអរហត្តផលនិព្វានឲ្យប្រាកដចំពោះមុខតាមលំដាប់ ។ ព្រោះហេតុនោះ ទើប សម្តែងកុសលបទមុន
ហើយសម្តែងអកុសលបទជាបន្ទាប់ និងសម្តែងអព្យាកតបទជាបរិយោសានក្នុងកុសលត្តិកៈនេះ។
ហេតុផលនៃការចាត់អង្គធម៌បរមត្ថក្នុងតិកមាតិកានិងទុកមាតិកាជាសច្ចវិមុត្ត
ព្រោះសភាវៈធម៌ទាំងឡាយពោលគឺ បរមត្ថធម៌ទាំង ៤ ប្រការនោះសុទ្ធតែជាធម៌ដែលស្ថិតក្នុង
អរិយសច្ចទាំង ៤ ប្រការមិនមានធម៌ណាមួយវៀរសច្ច ៤ ប្រការនោះឡើយ
។ ប៉ុន្តែការចាត់តាមលំដាប់ឲ្យមានបរមត្ថធម៌ពួកខ្លះជាសច្ចវិមុត្តនោះ ជាបច្ចេកទេសក្នុងការសម្តែងអង្គធម៌បរមត្ថ
ដើម្បីឲ្យឃើញច្បាស់នៃការប្រមូលអង្គធម៌របស់បទនីមួយ ៗ និងការចែកអង្គធម៌បរមត្ថទៅតាមខន្ធ
អាយតនៈ ធាតុសច្ច ឥន្ទ្រីយ៍ បដិច្ចសមុប្បាទ សតិប្បដ្ឋាន សម្មប្បធាន ជាដើម ។ ប៉ុន្តែព្រះអនុរុទ្ធាចារ្យ
បានសម្តែងក្នុងគាថាសង្គហៈនៃបរិច្ឆេទទី ៧ សមុច្ចយសង្គហវិភាគគាថាលេខ
៤៩, ៥០, ៥១, ៥២, ៥៣ ដូចតទៅនេះ
រូបញ្ច វេទនា សញ្ញា សេសចេតសិកា តថា
វិញ្ញាណមិតិ បញ្ចេតេ បញ្ចក្ខន្ធាតិ បកាសិតា ។
ធម៌ទាំងឡាយ ៥ ប្រការនេះ គឺរូប ១ វេទនា ១ សញ្ញា ១ និងចេតសិកដែលនៅសល់
(៥០) និងវិញ្ញាណ
(ចិត្តទាំងអស់) ព្រះសម្ពុទ្ធត្រាស់ហៅថា
បញ្ចក្ខន្ធ ។
សេចក្ដីសរុបគឺ
១. រូប ២៨ ជារូបក្ខន្ធ
២. វេទនាចេតសិក ជាវេទនាខន្ធ
៣. សញ្ញាចេតសិក ជាសញ្ញាខន្ធ
៤. ចេតសិកនៅសល់ ៥០ ជាសង្ខារក្ខន្ធ
៥. ចិត្ត ៨៩ ឬ ១២១ ជាវិញ្ញាណក្ខន្ធ
ធម៌ទាំងនេះ ព្រះពុទ្ធត្រាស់ហៅថា បញ្ចក្ខន្ធ ។
មូលដ្ឋាននៃការចែកបរមត្ថធម៌ដោយខន្ធ
បញ្ចុបាទានក្ខន្ធាតិ តថា តេភូមកា មតា
ភេទាភាវេន និព្វានំ ខន្ធសង្គហនិស្សដំ។
បណ្ឌិតគប្បីជ្រាបថា ធម៌ដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ហៅថា ឧបាទានក្ខន្ធ ។ ចំណែកនិព្វានជាធម៌ដែលរួចចាកការរាប់ជាខន្ធ
ព្រោះមិនមានដោយប្រភេទ ។
សេចក្តីសរុបគឺ
ធម៌ប្រព្រឹត្តទៅក្នុងភូមិ ៣ គឺចិត្ត ចេតសិក រូប ហៅថា ឧបាទានក្ខន្ធ ។
និព្វានមិនសង្គ្រោះចូលក្នុងខន្ធ ព្រោះគ្មានដោយចំណែក ។
គាថាទាំង ២ នេះជាគាថាប្រមូលពួកធម៌ដល់នូវការបញ្ចូលក្នុងពួកខន្ធ និងធម៌ដែលមិនរាប់បញ្ចូលក្នុងពួកខន្ធ ។ ធម៌ដែលរាប់បញ្ចូលក្នុងខន្ធ ៥ បានដល់បរមត្ថធម៌ ៣ គឺចិត្ត ១
ចេតសិក ១ និងរូប១ ។ ចំណែកនិព្វានមិនត្រូវបានរាប់បញ្ចូលក្នុងខន្ធទាំង ៥ សូម្បីខន្ធណាមួយ
ទើបហៅថា ខន្ធវិមុត្ត ។
មូលដ្ឋាននៃការចែកបរមត្ថធម៌ដោយអាយតនៈនិងធាតុ
ទ្វារារម្មណភេទេន ភវន្តាយតនានិ ច
ទ្វារាលម្ពតទុប្បន្ន- បរិយាយេន ធាតុយោ ។
អាយតនៈទាំងឡាយមាន ១២ ដោយការចែកតាមទ្វារនិងអារម្មណ៍ ចំណែកធាតុមាន ១២ តាមលំដាប់របស់ទ្វារអារម្មណ៍និងចិត្តដែលកើតក្នុងទ្វារជាមួយអារម្មណ៍ទាំងនោះ
។
មូលដ្ឋាននៃការចែកបរមត្ថដោយសច្ច
ទុក្ខំ តេភូមកំ វដ្តំ តណ្ហា
សមុទយោ ភវេ
និរោធោ នាម និព្វានំ មគ្គោ លោកុត្តរោ មតា ។
ធម៌ដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា ទុក្ខ ។ តណ្ហា ឈ្មោះថា សមុទយ ។ និព្វាន
ឈ្មោះថានិរោធ ។ លោកុត្តរ ឈ្មោះថា មគ្គ ។
សេចក្ដីសរុប
ធម៌ប្រព្រឹត្តទៅក្នុងភូមិ ៣ គឺលោកិយចិត្ត ៨១ ចេតសិក ៥១ (វៀរលោភចេតសិក) រូប ២៨ ជាទុក្ខសច្ច ។ លោភចេតសិក ជាសមុទយសច្ច។
និព្វាន ជានិរោធសច្ច ។ លោកុត្តរធម៌ គឺចេតសិកដែលជាអង្គមគ្គ ៨ ជាមគ្គសច្ច។
មូលដ្ឋាននៃការចាត់ជាសច្ចវិមុត្ត
មគ្គយុត្តា ផលា ចេវ ចតុសច្ចវិនិស្សដា
ឥតិ បញ្ចប្បភេទេន បវុត្តោ សព្វសង្គហោ ។
ធម៌ដែលប្រកបជាមួយមគ្គចិត្តនិងផលចិត្តុប្បាទ ឈ្មោះថា ធម៌ដែលរួចចាកអរិយសច្ច ៤ (សច្ចវិមុត្ត)
ការប្រមូលពួកធម៌ទាំងអស់ដែលបានពោលទុករួចហើយដោយភេទតាមប្រការដូច្នេះ ។
សេចក្ដីសរុបគឺ
ធម៌ទាំងឡាយមានផស្សចេតសិកជាដើម ដែលប្រកបជាមួយធម៌ដែលជាតួមគ្គនិងពួកធម៌ដែលនៅសល់ ផ្សេងចាកពួកធម៌ដែលជាតួមគ្គទាំង ៨ ប្រការ ឈ្មោះថា មគ្គយុត្តា
(ធម៌ប្រកបជាមួយមគ្គ)
និងផលចិត្តុប្បាទទាំងឡាយ ឈ្មោះថា សច្ចវិមុត្ត
(រួចចាកសច្ចៈ) ។
កុសលត្តិកទី ១ ចប់
No comments:
Post a Comment