វុត្តោទយំ
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស
១. សញ្ញាបរិភាសានិទ្ទេស-បឋមបរិច្ឆេទ
រតនត្តយប្បណាម
[១.] នម’ត្ថុ
ជន សន្តាន-, តមសន្តាន ភេទិនោ;
ធម្មុ’ជ្ជលន្ត រុចិនោ, មុនិន្ទោ’ទាត រោចិនោ ។
ការថ្វាយបង្គំនៃខ្ញុំចូរមានដល់ព្រះចន្ទដែលមានរស្មីដ៏ផូរផង់
គឺព្រះមុនិន្ទ មានពន្លឺគឺព្រះធម៌ទ្រង់កម្ចាត់នូវភាពងងឹតទាំងឡាយក្នុងចិត្តរបស់ជនដោយប្រក្រតី
។
ប្រែលោតប្រយោគ
១.នមោ រីការនមស្សការ
មុនិន្ទោទាតរោចិនោ ដល់ព្រះមុនិន្ទដូចដួងចន្ទដែលមានរស្មីដ៏ផូរផង់ ធម្មុជ្ជលន្តរុចិនោ
ជាអ្នកមានព្រះសទ្ធម្មដូចជារស្មីដ៏ឆើតឆាយរបស់ដួងចន្ទ
ជនសន្តានតម- សន្តានភេទិនោ ព្រះអង្គទ្រង់កម្ចាត់នូវកងនៃមោហៈដូចភាពងងឹតដែលដេកត្រាំក្នុងចិត្តរបស់ពួកជនដោយប្រក្រតី (មេ របស់ខ្ញុំ
អត្ថុ ចូរមាន) ។
និមិត្ត
[២.] បិង្គលា’ចរិយាទីហិ, ឆន្ទំ យ មុទិតំ បុរា;
សុទ្ធមាគធិកានំ តំ, ន សាធេតិ យថិច្ឆិតំ ។
គម្ពីរឆន្ទដែលអាចារ្យទាំងឡាយមានបិង្គលាចារ្យជាដើមពោលទុក(រចនាទុក)ហើយ ក្នុងកាលមុន រមែងមិនញុំាងប្រយោជន៍តាមប្រាថ្នាឲ្យសម្រេចដល់កុលបុត្រដែលចេះនូវភាសាមគធៈទាំងឡាយ ។
ប្រែលោតប្រយោគ
[២.] យំ
ឆន្ទំ រីគម្ពីរសំស្ក្រឹតច្ឆន្ទដែលអាចារ្យមានបិង្គលឆន្ទជាដើមឯណា បិង្គលាចរិយាទីហិ
ដែលមានបិង្គលាចារ្យជាដើមទាំងឡាយ ឧទិតំ រចនាហើយ បុរា ក្នុងកាលមុន, តំ (ឆន្ទំ រីគម្ពីរសំស្ក្រឹតច្ឆន្ទមានបិង្គលច្ឆន្ទជាដើម
យថិច្ឆិតំ ញុំាងប្រយោជន៍តាមដែលប្រាថ្នាហើយ សុទ្ធមាគធិកានំ របស់ជនទាំងឡាយដែលចេះភាសាមាគធៈសុទ្ធ
ន សាធេតិ រមែងមិនឲ្យសម្រេច ។
No comments:
Post a Comment