សត្ថុសទ្ទនាមិកបទមាលា
|
វិភត្តិ
|
ឯកវចនៈ
|
ពហុវចនៈ
|
|
ប.
|
សត្ថា
|
សត្ថា, សត្ថារោ
|
|
ទុ.
|
សត្ថារំ
|
សត្ថារោ
|
|
ត.
|
សត្ថារា
|
សត្ថារេហិ, សត្ថារេភិ
|
|
ច.
|
សត្ថុ, (សត្ថុស្ស), សត្ថុនោ
|
សត្ថានំ, សត្ថារានំ
|
|
បញ្ច.
|
សត្ថារា
|
សត្ថារេហិ, សត្ថារេភិ
|
|
ឆ.
|
សត្ថុ, (សត្ថុស្ស), សត្ថុនោ
|
សត្ថានំ, សត្ថារានំ
|
|
ស.
|
សត្ថរិ
|
សត្ថារេសុ
|
|
អា.
|
(ភោ) សត្ថ, (ភោ) សត្ថា
|
(ភវន្តោ) សត្ថារោ
|
ការចែក សត្ថុ សព្ទខាងលើនេះ នាំមកចាកគម្ពីរចូឡនិរុត្តិដែលព្រះយមកមហាថេរៈរចនាទុក ។ ម្យ៉ាងទៀត បទថា សត្ថុនា សូម្បីមិនមានក្នុងរបៀបចែកតាមគម្ពីរចូឡនិរុត្តិនេះ ក្នុងគម្ពីរនិរុត្តិបិដកនិងក្នុងគម្ពីរកច្ចាយនៈក៏ដោយ តែអាចកាន់ យកបាន ព្រោះមានមូលដ្ឋានមកចាកព្រះបាឡីថា ធម្មរាជេន សត្ថុនា ។ ដូច្នេះ សត្ថុ សព្ទអាចចែករូបថ្មីត្រង់តតិយាវិភត្តិឯកវចនៈថែមទៀតថា សត្ថារា, សត្ថុនា, សត្ថារេហិ, សត្ថារេភិ បាន ។
ការចែកយ៉ាងនេះ គប្បីជ្រាបថា សូម្បីអត្ថមិនផ្សេងគ្នា ប៉ុន្តែរូបព្យញ្ជនៈផ្សេងគ្នា បើព្យញ្ជនៈផ្សេងគ្នា ក៏អាចសម្តែង លំដាប់សព្ទទុក ។ ដូចជា សត្ថា, សត្ថារោ ផ្នែកបឋមាវិភត្តិពហុវចនៈ សូម្បីថាព្យញ្ជនៈមិនផ្សេងគ្នាចាកបឋមាវិភត្តិឯកវចនៈ ប៉ុន្តែអត្ថផ្សេងគ្នា ព្រោះហេតុនោះ ទើបខ្ញុំបំបែកទុកក្នុងទីនេះ ព្រោះហេតុនោះ សត្ថា ក្នុងបឋមាវិភត្តិមានរូប ២ យ៉ាង គឺឯកវចនៈ ១ និងពហុវចនៈ ១ ។
ម្យ៉ាងទៀត សូម្បីបទថា សត្ថា ដែលចុះបឋមាវិភត្តិពហុវចនៈ នឹងមិនមានក្នុងគម្ពីរនិរុត្តិបិដកជាដើមក៏ដោយ ប៉ុន្តែ មានសព្ទថា អវិតក្កិតុ ដែលបំបែកដូច សត្ថុ មានរូបប្រាកដក្នុងព្រះបាឡីថា អវិតក្កិតា មច្ចុមុបព្វជ្ជន្តិ (ជនទាំងឡាយចូល សេចក្តីស្លាប់ដោយមិនបដិសេធទុកមុន)
។ ព្រោះហេតុនោះ ទើបបំបែក សត្ថុ សព្ទឲ្យមានរូបស្របគ្នាក្នុងបឋមាវិភត្តិទាំង ២ វចនៈជា សត្ថា ។ មិនតែប៉ុណ្ណោះ សូម្បីបទថា វត្តា, ធាតា, គន្តា ជាដើមក៏ជាបទដែលចុះបឋមាវិភត្តិពហុវចនៈដូចគ្នា ។
ក្រៅពីនេះ ក្នុងគម្ពីរនិរុត្តិបិដក នៅមានរូបប្រាកដថា សត្ថារេ ជាទុតិយាវិភត្តិពហុវចនៈទៀតនិងមានរូបថា សត្ថុស្ស ជាចតុត្ថីវិភត្តិ ឆដ្ឋីវិភត្តិឯកវចនៈថែមទៀត ហើយពហុវចនៈមានរូបថា សត្ថានំ ផងដែរ ។ ប៉ុន្តែរូបថា សត្ថារេ ជាទុតិយាវិភត្តិ ពហុវចនៈមិនសូវបានឃើញប្រើក្នុងទីណាឡើយ ។ ក្នុងព្រះបាឡីមានប្រើរូបជា មាតាបិតរោ បោសេតិ (គេរមែងចិញ្ចឹមនូវមាតានិងបិតាទាំងឡាយ) ។
ក្នុងគម្ពីរកច្ចាយនៈជាដើម បានសម្តែងរូបអាលបនៈឯកវចនៈទុក ២ រូបគឺជារស្សថា (ភោ) សត្ថ និងរូបជាទីឃៈថា (ភោ) សត្ថា ។ ក្នុងគម្ពីរនិរុត្តិបិដកបានសម្តែងរូបអាលបនៈឯកវចនៈទុកតែ ១ គឺរូបជារស្សៈថា (ភោ) សត្ថ និងសម្តែងរូប អាលបនៈពហុវចនៈថា (ភវន្តោ) សត្ថារោ ។ ក្នុងគម្ពីរចូឡនិរុត្តិបានសម្តែងរូបអាលបនៈឯកវចនៈទុកតែមួយដែលជារូប រស្សៈថា (ភោ) សត្ថ និងពហុវចនៈជារូបថា (ភោ) សត្ថា ។
រូបដែលសម្តែងមកនេះ អ្នកសិក្សាគប្បីពិនិត្យប្រៀបធៀបតាមព្រះត្រៃបិដកហើយ នាំយកមកប្រើចុះ ។
ខ្ញុំសម្តែងរូបពិសេសរបស់ សត្ថុ សព្ទតាមដែលធ្លាប់បានឃើញមក ។ មែនពិត សត្ថុ សព្ទកាលបំបែកជាឆដ្ឋីវិភត្តិ ពហុវចនៈមានរូបជា សត្ថូនំ ទៀត ។ ដូចមានមកក្នុងព្រះបាឡីថា ឥមេសំ មហានាម តិណ្ណំ សត្ថូនំ ឯកា និដ្ឋា ឧទាហុ បុថុ និដ្ឋា (ម្នាលមហានាម គោលដៅទីបំផុតរបស់គ្រូទាំងឡាយ ៣ នេះដូចគ្នា ឬផ្សេងគ្នា) ។
តាមរូបដែលមានប្រាកដក្នុងព្រះបាឡីយ៉ាងនេះ អ្នកសិក្សាអាចបំបែករូបរបស់ សត្ថុ ថ្មីទៀតយ៉ាងនេះថា
|
វិភត្តិ
|
ឯកវចនៈ
|
ពហុវចនៈ
|
|
ប.
|
សត្ថា
|
សត្ថា, សត្ថារោ
|
|
ទុ.
|
សត្ថារំ
|
សត្ថារោ, សត្ថារេ
|
|
ត.
|
សត្ថារា, សត្ថុនា
|
សត្ថារេហិ, សត្ថារេភិ
|
|
ច.
|
សត្ថុ, (សត្ថុស្ស), សត្ថុនោ
|
សត្ថានំ, សត្ថារានំ, សត្ថូនំ
|
|
បញ្ច.
|
សត្ថារា
|
សត្ថារេហិ, សត្ថារេភិ
|
|
ឆ.
|
សត្ថុ, (សត្ថុស្ស), សត្ថុនោ
|
សត្ថានំ, សត្ថារានំ, សត្ថូនំ
|
|
ស.
|
សត្ថរិ
|
សត្ថារេសុ
|
|
អា.
|
(ភោ) សត្ថ, (ភោ) សត្ថា
|
(ភវន្តោ) សត្ថារោ
|
(និរុត្តិបិដក, ចូឡនិរុត្តិ, កច្ចាយន, ព្រះត្រៃបិដក)
អភិភវិតុសទ្ទបទមាលា
|
វិភត្តិ
|
ឯកវចនៈ
|
ពហុវចនៈ
|
|
ប.
|
អភិភវិតា
|
អភិភវិតា, អភិភវិតារោ
|
|
ទុ.
|
អភិភវិតារំ
|
អភិភវិតារោ
|
|
ត.
|
អភិភវិតារា, អភិភវិតុនា
|
អភិភវិតារេហិ, អភិភវិតារេភិ
|
|
ច.
|
អភិភវិតុ, អភិភវិតុស្ស, អភិភវិតុនោ
|
អភិភវិតានំ, អភិភវិតារានំ, អភិភវិតូនំ
|
|
បញ្ច.
|
អភិភវិតារា
|
អភិភវិតារេហិ, អភិភវិតារេភិ
|
|
ឆ.
|
អភិភវិតុ, អភិភវិតុស្ស, អភិភវិតុនោ
|
អភិភវិតានំ, អភិភវិតារានំ, អភិភវិតូនំ
|
|
ស.
|
អភិភវិតរិ
|
អភិភវិតារេសុ
|
|
អា.
|
(ភោ) អភិភវិត, (ភោ) អភិភវិតា
|
(ភវន្តោ) អភិភវិតារោ
|
បញ្ជាក់ ៖ បណ្តាសព្ទទាំងឡាយនោះ នាមិកបទមាលារបស់សព្ទដើមថា អភិភវិតុ នេះបំបែកតាមបែបរបស់ សត្ថុ យ៉ាងណា ។ អ្នកសិក្សា គប្បីចែកនាមិកបទមាលារបស់សព្ទទាំងឡាយនោះ ៗ មាន បរិភវិតុ ជាដើមដូច អភិភវិតុ យ៉ាងនោះដែរ ។
សព្ទទាំងឡាយខាងក្រោមនេះ ជាឧការន្ត កាលចុះបឋមាវិភត្តិហើយមានរូបជាអាការន្ត ។ ដូច្នេះ ខ្ញុំពោលថា អាការន្ត ដូចតទៅនេះ
សព្ទបំបែកដូច សត្ថុ
វត្តា (អ្នកពោល) ធាតា (អ្នកទ្រទ្រង់) គន្តា (អ្នកទៅ)
នេត្តា (អ្នកនាំទៅ) ទាតា (អ្នកឲ្យ) កត្តា (អ្នកធ្វើ)
ចេតា (អ្នកសន្សំ) តាតា (អ្នកគ្រប់គ្រង) ឆេត្តា (អ្នកកាត់)
ភេត្តា (អ្នកទម្លាយ) ហន្តា (អ្នកសម្លាត់) មេតា (អ្នកវាស់)
ជេតា (អ្នកឈ្នះ) ពោទ្ធា (អ្នកដឹង) ញាតា (អ្នកដឹង)
គជ្ជិតា (អ្នកគម្រាម) ភត្តា (អ្នកមានភក្តី) វស្សិតា (សម្រែកសត្វយំ)
មុច្ឆិតា (អ្នកសន្លប់) បដិសេធិតា (អ្នកហាម) ភាសិតា (អ្នកពោល)
បុច្ឆិតា (អ្នកសួរ) ខន្តា (អ្នកជីក, អ្នកអត់ធន់) ឧដ្ឋាតា (អ្នកព្យាយាម)
ឱក្កមិតា (អ្នកប្រព្រឹត្តកន្លង) តតា (អ្នកសន្ធឹង, អ្នកអធិប្បាយ)
នត្តា (ចៅ)
បនត្តា (លំពែងដៃ) អក្ខាតា (អ្នកប្រាប់) សហិតា (អ្នកអត់ធន់)
បដិសេវិតា (អ្នកសេព) នេតា (អ្នកនាំ) វិនេតា (អ្នកបង្រៀន)
ខត្តា (អាមាត្រ)
សព្ទទាំងឡាយនេះ ដូចជា កត្តា ជាដើមមានរូបដើមជា កត្តុ កាលចុះ សិ បឋមាវិភត្តិហើយមានរូបជា កត្តា ។
បណ្តាសព្ទទាំងឡាយនេះ ក្រុមសព្ទមាន កត្តុ ជាដើមមានរូបពិសេសចាក សត្ថុ សព្ទបន្តិចបន្តួចប៉ុណ្ណោះ នឹងឃើញបានដូចក្នុងឧទាហរណ៍ថា ឧដ្ឋេហិ កត្តេ តរមានោ គន្ត្វា វេស្សន្តរំ វទ (នែអ្នកធ្វើ អ្នកចូរប្រញាប់ក្រោកឡើង ទៅក្រាបទូលព្រះវេស្សន្តរ) ។ ក្នុងឧទាហរណ៍នេះ រូបថា កត្តេ ជាអាលបនៈ ឯកវចនៈ ដែលកាន់យកហើយជារូបពិសេស របស់ កត្តុ សព្ទ ។ ដូច្នេះ ត្រង់អាលបនៈឯកវចនៈត្រូវបន្ថែមរូបថា (ភោ) កត្តេ ។
ដូចក្នុងឧទាហរណ៍ថា តេន ហិ ភោ ខត្តេ យេន ចម្បេយ្យកា ព្រាហ្មណគហបតិកា តេនុបសង្កមិ (នែអាមាត្យ បើយ៉ាងនោះ អ្នកចូរទៅរកព្រាហ្មណ៍និងគហបតីអ្នកស្រុកចម្បាចុះ)
។ រូបថា ខត្តេ នេះ ជាអាលបនៈ ឯកវចនៈ របស់ ខត្តុ សព្ទដែលកាន់យកហើយថាជារូបពិសេស ។ ដូច្នេះ ក្នុងអាលបនៈ ឯកវចនៈទើបបន្ថែមរូបថា (ភោ) ខត្តេ ។